ព្រឹកថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជសប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អាគារទីស្នាក់ការគណបក្សសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ…។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន សង្កាត់ស្ពានថ្មទាំងអស់ និងសូមជូនពរ ទទួលបានជោគជ័យក្នុងការបម្រើគណបក្ស និងសូមជួបប្រទះនូវ ពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមចូលរួមអបអរសាទរ ក្រុមការងារគណបក្សចុះមូលដ្ឋាន សង្កាត់ស្ពានថ្មទាំងអស់ ដែលបានចូលរួមសហការកសាងអាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជ សង្កាត់ស្ពានថ្ម រួចរាល់ជាស្ថាពរ។