នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធដំណើរការប្រឡងប្រជែងជ្រើសរើសបេក្ខជន សិស្ស និស្សិត ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដើម្បីបម្រើការងារនៅរដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ជាមួយអនុគណៈកម្មការមេប្រយោគ អនុគណៈកម្មការកណ្តាល អនុគណៈកម្មការអនុរក្ស អនុគណៈកម្មការអប្បមាទ និងអនុគណៈកម្មការសន្តិសុខ នៃគណៈកម្មការរៀបចំការប្រឡង សម្រាប់ក្របខ័ណ្ឌ ឆ្នាំ២០២៣ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។