ភ្នំពេញ÷ នាព្រឹកថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី អារីយ៉ាណា អាដេហ្សុី ( Arianna Ardesi ) លេខាធិការរងអចិន្ត្រៃយ៍សមាគម AIMF និងលោក ការីម ហ្សុីយ៉ាឌី ( Karim ZIADY ) សមាជិកក្រុមប្រឹក្សាភិបាលស្ថាប័ន SIAAP បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយប្រព្រឹត្តិកម្មភក់បង្គន់លើកដំបូងនៅរាជធានីភ្នំពេញ គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។