នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញសំណោះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ចំនួន ០១ខ្សែ ប្រវែង ១៦.១៣៣ គ.ម និងផ្លូវក្រាលកៅស៊ូ DBST ០១ខ្សែ ប្រវែង ៥.០៨ គ.ម នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ០៩កន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
នាឪកាសសម្ពោធសមិទ្ធផលខាងលើ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, ថ្នាក់ដឹកនាំខេត្តកំពង់ចាម, ថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ មន្ត្រីរាជកា កងកម្លាំងទាំងបី ,លោកអភិបាល ក្រុង ស្រុកទាំង១០, ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន និងលោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋជាច្រើន បានអញ្ជើញទទួល ស្វាគមន៍ គណៈអធិបតី វត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ចំនួន ០១ខ្សែ ប្រវែង ១៦.១៣៣ គ.ម និងផ្លូវក្រាលកៅស៊ូ DBST ០១ខ្សែ ប្រវែង ៥.០៨ គ.ម នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ០៩កន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៕