ខេត្តកំពត÷ រសៀលថ្ងៃអង្គារ៍ ១២រោច ខែពិសាខឆ្នាំថោះបញ្ចស័កព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញអមដំណើរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទស្សនាការប្រកួតកីឡា ទូកប្រពៃណីអន្តរជាតិក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍កម្ពុជា ( SEGAME) លើកទី៣២ រៀបចំនៅខេត្តកំពត។
ក្នុងព្រឹត្តិការណ៍កីឡានេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កីឡាករ កីឡាការិនី មកពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងអ្នកគាំទ្រយ៉ាងច្រើនកុះករដែលមានរយៈពេល៣ថ្ងៃ បានបញ្ចប់ជាស្ថាពរហើយ។
ការប្រកួតកីឡាទូក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នៅកីឡដ្ឋានកីឡាលើទឹកខេត្តកំពត ដែលបានចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ។
ក្រុមកីឡាទូកកម្ពុជា ទទួលបានមេដាយដល់៨គ្រឿង÷ មេដាយមាស២គ្រឿង, មេដាយប្រាក់២គ្រឿង, មេដាយសំរិទ្ធ៤គ្រឿង, ឈរនៅលំដាប់ទី៤ នៅក្នុងចំណោមប្រទេសចូលរួមប្រកួតសរុបទាំង៩។
សម្រាប់ការប្រកួតកីឡាទូក ក្រុមកីឡាករទូកប្រទេសថៃ ឈរនៅលំដាប់លេខ១ ទទួលបានមេដាយសរុប៧គ្រឿង÷ មេដាយមាស៤គ្រឿង, មេដាយប្រាក់ ៣គ្រឿង។
សម្រាប់ការប្រកួតកីឡាទូក ក្រុមកីឡាករទូក
ឥណ្ដូនេស៊ី ឈរលំដាប់លេខ២ ទទួលបានមេដាយសរុប៨គ្រឿង÷ មេដាយមាស ៣គ្រឿង, មេដាយប្រាក់១គ្រឿង, មេដាយសំរិទ្ធ៤គ្រឿង។
សម្រាប់ការប្រកួតកីឡាទូក ក្រុមកីឡាករទូក
វៀតណាមឈរលំដាប់លេខ៣ ទទួលបានមេដាយសរុប៤គ្រឿង÷ មេដាយមាស៣គ្រឿង, មេដាយប្រាក់១គ្រឿង។
សម្រាប់ការប្រកួតកីឡាទូក ក្រុមកីឡាករទូក មីយ៉ាន់ម៉ា ឈរលេខទី៥ ទទួលបានមេដាយសរុប៨គ្រឿង÷ មេដាយមាស ១គ្រឿង, មេដាយប្រាក់៥គ្រឿង, មេដាយសំរិទ្ធ២គ្រឿង។
សម្រាប់ការប្រកួតកីឡាទូក ក្រុមកីឡាករទូក
ម៉ាឡស៊ី ឈរលំដាប់ទី ៦ ទទួលបានមេដាយសរុប៤ គ្រឿង÷ មេដាយប្រាក់ ១គ្រឿង, មេដាយសំរិទ្ធ ៣គ្រឿង។
ចំណែកឯ ក្រុមកីឡាករហ្វីលីពីន និងសិង្ហាបុរី មិនទទួលបានមេដាយទេ ខណៈដែលក្រុមកីឡាករប្រទេសឡាវ អវត្តមានក្នុងការបញ្ជូនក្រុមកីឡាករមកចូលរួមប្រកួត៕