នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងព្រះវិហារ និងសមិទ្ធផលនានាជាច្រើនក្នុងវត្តហ្លួង ស្ថិតក្នុងក្រុងពោធិ៍សាត់

ថ្ងៃសៅរ៍ ៩ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងព្រះវិហារ អគារសាលាធម្មសភា សាលាបាលី សារៈមន្ទីរ និងសមិទ្ធផលនានាក្នុងវត្តហ្លួង ស្ថិតនៅសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា÷ ថ្ងៃនេះបានទទួលថាមពលបន្ថែមពីលោកយាយលោកតា លោកអ៊ុំ ពូមីង បងប្អូននិងក្មួយៗអ្នកខេត្តពោធិ៍សាត់។ ខ្ញុំសូមអរគុណចំពោះការស្រលាញ់៕

CATEGORIES
Share This