សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជួយឧបត្ថម្ភ១មុឺនដុល្លារ (10,000$) ជូនដល់កីឡាការិនី ប៊ូ សំណាង

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជួយឧបត្ថម្ភ១មុឺនដុល្លារ (10,000$) ជូនដល់កីឡាការិនី ប៊ូ សំណាង

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ សម្តេច បានបង្ហោះតាមរយៈគណនេយផេកហ្វេសប៊ុកផ្លូវការរបស់ សម្តេច ដែលមានឈ្មោះថា (Samdech Hun Sen, Cambodian Prime Minister) ដោយមានខ្លឹមសាថា÷ បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុីតែខ្ញុំក៏នៅបន្តតាមដានការប្រកួតកីឡាសុីហ្គេមលើកទី៣២នៅកម្ពុជាយើងបានដែរ។
រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី
ប៊ូ សំណាងរត់ក្រោមដំណក់ទឹកភ្លៀង
រហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់
ចំណាត់ថ្នាក់ក៏ដោយ។
ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់
ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ១មុឺនដុល្លារ
(10,000$)។
សូមលោកសេង ទៀងយកថវិការជូនកូន
ស្រី ប៊ូ សំណាងដោយផ្ទាល់ដៃ៕