សម្តេចតជោ ហ៊ុន សែន÷ សូមអបអរសាទរចំពោះកីឡាករកម្ពុជា ដោយបានយកឈ្នះសិង្ហបុរី ក្នុងលទ្ធផល(CAM 3set -0set  SGP) ដែលបានប្រកួតចប់នៅ​ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ       

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ សម្តេច បានបង្ហោះតាមរយៈគណនេយផេកហ្វេសប៊ុកផ្លូវការរបស់ សម្តេច ដែលមានឈ្មោះថា (Samdech Hun Sen, Cambodian Prime Minister) ដោយមានខ្លឹមសាថា÷ សូមអបអរសាទរ និង កោតសរសើរចំពោះក្រុម​បាល់ទះ​​បុរស​ជម្រើស​ជាតិ​កម្ពុជា ដែលខិតខំបានយ៉ាងល្អ ក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ កីឡាបាល់ទះក្នុងសាល(បុរស ពូលA ) នា រាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ រវាង កម្ពុជា 🇰🇭 v 🇸🇬 សិង្ហបុរី ដោយបានយកឈ្នះសិង្ហបុរី ក្នុងលទ្ធផល(CAM 3set -0set  SGP) ដែលបានប្រកួតចប់នៅ​ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ថ្ងៃនេះ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ជូនពរក្រុមកីឡាករកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត៕