លោក មុត ដារ៉ា ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ យកកាំភ្លើងភ្ជង់គំរាមបាញ់ប្រពន្ធ……..

 

ចេញផ្សាយថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២
លោកព្រះរាជអាជ្ញារងរាជធានីភ្នំពេញ លោក មុត ដារ៉ា បានប្រើអំពើរហិង្សាលើប្រពន្ធដែលមានឈ្មោះ ហេង មួយគារ ដោយបានយកកាំភ្លើងភ្ជង់គំរាមបាញ់ប្រពន្ធ និងឈ្នួលបម្រើក្នុងផ្ទះ កាលពីម៉ោង៤ជាងថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១០៥ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ស្រ្តីជាប្រពន្ធរបស់ លោក មុត ដារ៉ា បានបញ្ជាក់ប្រាប់អ្នកសារព័តមានថាគាត់និងប្តីបានរៀបអាពាហ៌ពិពាហ៌ស្របច្បាប់រួមរស់និងគ្នាអស់រយៈពេល១៣ឆ្នាំ រហូតមានកូនប្រុស១នាក់ និងកូនស្រី២នាក់​ តែចំណងអាពាហ៌ពិពាហ៌នោះគឺមិនបានក្តីសុខនិងគ្នាទេគឺប្តីរបស់គាត់តែងតែប្រើហិង្សាមកលើរូបគាត់រហូតមានពេលខ្លះជេរប្រមាថ គំរាមសម្លាប់ មកលើរូបគាត់ជាប្រពន្ធ និងចំណុចដែលគាត់ឈឺចាប់ខ្លាំបំផុតនោះទៀតគឺបានគំរាមចាប់ដាក់គុកឪពុកម្តាយគាត់ដោយគ្រាន់តែ ឪពុក ម្តាយ បានណែនាំកុំឱ្យឈ្លោះគ្នា៕