ឯកឧត្តម ហ៊ុន ម៉ានី÷ បើបក្សមិនឈ្នះឆ្នោតទេ សមាជិក សមាជិកាបក្សក៏មិនមានឱកាសបានបន្តដឹកនាំប្រទេសអោយបានកាន់តែរីកចម្រើនដែរ
ភ្នំពេញ÷ ថ្ងៃអាទិត្យ ១១ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា
ពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា÷ «បើបក្សមិនឈ្នះឆ្នោតទេ សមាជិក សមាជិកាបក្សក៏មិនមានឱកាសបានបន្តដឹកនាំប្រទេសអោយបានកាន់តែរីកចម្រើនដែរ»។
ឯកឧត្តម ហ៊ុន ម៉ានី÷ ការឈ្នះ មិនមែនឈ្នះឆ្នោតតែត្រឹមថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ នោះទេ ត្រូវតែឈ្នះជារៀងរហូត និងគ្រប់ពេលវេលា។ សកម្មជនគណបក្សទាំងអស់ ត្រូវអនុវត្តនយោបាយឲ្យជាក់លាក់ មានអាកប្បកិរិយាល្អ ពាក្យសម្តីទន់ភ្លន់ច្បាស់លាស់ បន្តធ្វើអំពើល្អជាប្រចាំ ដើម្បីឲ្យប្រជាជនមានទំនុកចិត្តថា គណបក្សប្រជាជន ពិតជានៅជាមួយប្រជាជន។ ការកាន់អំណាច គឺដើម្បីប្រជាជន។