ទិន្នន័យថ្ងៃនេះរកឃើញឆ្លងតិចជាងម្សិលមិញ ប្រភេទអូមីក្រុងទាំងអស់ និង អ្នកជាសៈស្បើយច្រើនជាងម្សិលមិញ សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ២០៥ករណី ជាប្រភេទអូមីក្រុង និងអ្នកជាសះស្បើយថ្មីចំនួន ៣២៣នាក់ និងអ្នកស្លាប់ថ្មីចំនួន ១នាក់ ក្នុងនេៈមិនបានចាក់វ៉ាក់=១នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ១២,៣០៨ករណី និងករណីនាំចូលឆ្លងថ្មីចំនួន ១៦នាក់ និងករណីឆ្លងថ្មីក្នុងសហគមន៍ ១៨៩នាក់ សុទ្ធតែជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១៣៣,៩៤៣នាក់
អ្នកជាសះស្បើយសរុប= ១២៨,៦២៣នាក់
អ្នកស្លាប់= ៣,០៤៦នាក់
អ្នកដំណើរពីបរទេសចំនួន ២១,០៥១នាក់៕

គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីអូមីក្រុង ១នាក់ គឺមិនបានចាក់វ៉ាក់សាំង=១នាក់ ៕