នៅកំពង់សោម សែនខ្លោចចិត្ត រូបិយប័ណ្ណខ្មែរក្រដាស់១០០រៀល គេយកមកចោលនៅជិតគំនសំរាម

នៅកំពង់សោម សែនខ្លោចចិត្ត រូបិយប័ណ្ណខ្មែរក្រដាស់១០០រៀល គេយកមកចោលនៅជិតគំនសំរាម។

យោងតាមគណនេយមួយដែលមានឈ្មោះ Heng បានបង្ហោះខ្លឹមសារថា÷
#កំពង់សោម សែនខ្លោចចិត្ត រូបិយខ្មែរក្រដាស់១០០រៀល គេយកមកចោលនៅជិតគំនសំរាម ទល់មុខហាងសាឡនមិត្តភ័ក្តិខ្ញុំ បៀបជាគ្មានតំលៃទល់តែសោះ!
#បញ្ជាក់ នៅម្តុំកន្លែងដែលខ្ញុំនៅ(ចំការស្ពៃ) សម្បូរជនជាតិឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ចិន។តែខ្ញុំមិនហ៊ានសន្និដ្ឋានថាជាខ្មែរ ឬជនជាតិណានោះទេ ដែលប្រព្រឹត្តទង្វើបែបនេះ!
ប៉ុន្មានថ្ងៃមុនខាងសាលាក្រុងបានចុះអប់រំណែនាំអាជីវកម្មមួយចំនួននៅផ្សារលើរួចមកហើយ ទាក់ទងទៅហ្នឹងការមិនទទួលស្គាល់ក្រដាស់ប្រាក់ប្រភេទ១០០រៀល នេះ។