នៅព្រឹកនេះ សមត្ថកិច្ច បានបញ្ជូនខ្លួន លោកអភិបាលរងក្រុងបូកគោ ទៅតុលាការ ករណីប្រើអំពើរហិង្សារលើភរិយារបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ

ខេត្តកំពត៖ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ បញ្ជូនសំណុំរឿង អភិបាលរងក្រុងបូកគោ លោក គឹម បញ្ញា ទៅតុលាការ ពាក់ពន្ធ័ករណីហឹង្សារលើភរិយារបស់ខ្លួន។

យោងតាមគណនេយផេកហ្វេសប៊ុកផ្លូវការ របស់ ស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីម្សិលមិញថ្ងៃទី១៦ មេសា ឆ្នាំ២០២៣ នេះ បានបញ្ជាក់នូវខ្លឹមសារថា «អំពើហឹង្សារមិនមែនជាដំណោះស្រាយ ដើម្បីបញ្ចប់បញ្ហាក្នុងគ្រួសារនោះទេប្អូន ទោះបីយើងជាមន្ត្រីរាជការដូចគ្នា បងត្រូវតែអនុវត្តតាមផ្លូវច្បាប់។ នៅវេលាថ្ងៃស្អែកយើងនឹងបញ្ជូនសំណុំរឿងរបស់លោក គឹម បញ្ញា ទៅតុលាការ ពាក់ពន្ធ័ករណីហឹង្សារលើភរិយាកន្លងមក»។

គួរជម្រាបថា គណនី Facebook មួយឈ្មោះ Ah Leak បានបង្ហោះថា ខ្លួនត្រូវបានប្ដីដែលមានតួនាទីជាអភិបាលរងក្រុងបូកគោ ខេត្តកំពត ប្រើប្រាស់អំពើហង្សាម្ដងហើយម្ដងទៀត ទាំងដែលប្ដីធ្លាប់បានធ្វើកិច្ចសន្យាបញ្ឈប់ការ ប្រើប្រាស់អំពើហិង្សាលើរូបនាង។

ម្ចាស់គណនីដដែល បានរៀបរាប់យ៉ាងដូច្នេះថា «នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែលមានស្វាមី ឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំមកររហូតមកដល់ពេលនេះ។ នាងខ្ញុំឆ្អែតនឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំនឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំបង្ហោះរូបនឹង video ទាំងនេះដើម្បីឲ្យបងប្អូននឹងមហាជនជួយរកយុតិ្តធម៌មកលើរូបនាងខ្ញុំផង សូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះវាសំនឹងជាអ្នកដឹកនាំទេ៕