ខេត្តកំពង់ស្ពឺ÷ គ្រួសារសព ទទូចស្នើរសុំ ដល់លោកអធិការស្រុកបាសែត និងលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ ជួយរកយុត្តិធម៌ដល់ពួកគាត់ និងចាប់ឃាតករយកមកផ្តន្ទាទោសទៅតាមច្បាប់ផង។
បើតាមសម្តីរបស់គ្រួសារសព ឈ្មោះ ទី ធា ត្រូវជាពុក និងឈ្មោះ សំ សុខេន ត្រូវជាម្តាយ និងឈ្មោះ នឿង សៅរី ត្រូវជាប្រពន្ធ បានប្រាប់មកទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី(HR NEWS TV)នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះថា÷ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ ភឿន សៅរឿន ហៅជី បានចេញទៅឆ្លុះសត្វ នៅវេលាម៉ោង៩និង៣០នាទីយប់ រហូតដល់ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅតែមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ។ ទើបបានក្រុមគ្រួសារសពឈ្មោះ ទី ធា ត្រូវជាពុក និងឈ្មោះ សំ សុខេន ត្រូវជាម្តាយ និងឈ្មោះ នឿង សៅរី ត្រូវជាប្រពន្ធ បានផ្អើលឆោឡោក៏នាំគ្នាចេញទៅរកជនរងគ្រោះក៏ប្រទះឃើញសាកសពជនរងគ្រោះស្លាប់នៅកណ្តាលវាលស្រែនៅខាងលិចភូមិស្រែត្រោក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា÷ នៅលើសាកសពគេឃើញមានស្នាមកាប់ជាច្រើនកាំបិត លុះមកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នៅម៉ោង១១ថ្ងៃត្រង ទើបសមត្ថកិច្ច មកធ្វើកោសលវិច្ឆ័យ។
តាមប្រភពចេញពីក្រុមគ្រួសារនៃសពបានឲ្យដឹងថា÷
– មកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចចាប់បានជនរួមគំនិត២នាក់។
– មកដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចដោះលែងជនរួមគំនិត១នាក់ វិញ។
ហេតុដូច្នោះហើយ ក្រុមគ្រួសារនៃសព មិនសុខចិត្ត ព្រោះមិនទាន់បានទទួលយុត្តិធម៌ ទទូចស្នើរសុំដល់ លោកអធិការស្រុកបសេដ្ឋ លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកប្រធានតុលាការខេត្តកំពង់ស្ពឺ មេត្តាចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់ផង៕