សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់អគារសិក្សាក្នុងវិទ្យាល័យព្រះមុនីវង្ស

 

នាថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់អគារសិក្សាក្នុងវិទ្យាល័យព្រះមុនីវង្ស បន្តទៅទៀត សម្តេចក្រឡាហោម បានសម្រេចបញ្ចប់ការងារមួយទៀត គឺ សម្តេចក្រឡោម បាន បិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម បានភ្ជាប់មកជាមួយ អំណោយឧបត្ថម្ភជូនក្រុមកម្មករចំនួន៤៤នាក់ រួមមានថវិកាសរុប១លានរៀល និង អង្ករ២៥០គីឡូក្រាម មី១០កេស ត្រីខ២កេសធំ ទឹកសុីអុីវ១០យួរ ទឹកត្រី១០យួរ និងទឹកសុទ្ធចំនួន២០កេសផងដែរ៕