ដឹងការពិតហើយ! ឯកឧត្តម ម៉ៅ ធនិន បកស្បែកមុខ ឧកញ៉ា ជា សារ៉ន និងបក្សពួក ជូនប្រជាពលរដ្ឋ ចំនួន២៤៦១គ្រួសារ សរុបជាទឹកប្រាក់ជិត ៤០លានដុល្លារ

ខេត្តកំពត÷ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានជួបប្រជាពលរដ្ឋរាប់ពាន់នាក់ ដើម្បីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធឧកញ៉ា ជា សារ៉ន មិនព្រមផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាច្រើនខែ ដែលបានខ្ចីលុយធនាគារមកវិនិយោគជាមួយក្រុមហ៊ុន ឧកញ៉ា ជា សារ៉ន ដោយក្នុងមួយគ្រួសារយ៉ាងតិចជិត១ម៉ឺនដុល្លារ និងច្រើនបំផុត១០ម៉ឺនដុល្លារ។ តែទីបំផុតក្រុមហ៊ុន ជា សារ៉ន ដែលល្បីវិនិយោគដីឡូត៍ចំណេញប្រាក់ខ្ពស់នេះ បានរំលោភលើសេចក្តីទុកចិត្តលើកិច្ចសន្យាជាមួយពលរដ្ឋជាង២ពាន់គ្រួសារ ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅទីតាំងបរិវេណវត្តអង្គឈូក ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត។

ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នេះដែរ មានការចូលរួមពីសំណាក់÷ – គណៈបញ្ជាការឯកភាពខេត្តកំពត ដែលដឹកនាំដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត
ព្រមទាំង ប្រធានភូមិឈើទាល លោកមេឃុំឈូក លោកអភិបាលស្រុកឈូក។
– ប្រជាពលរដ្ឋរងគ្រោះរាប់ពាន់នាក់។
– ឧកញ៉ា ជា សារ៉ន និងអ្នកពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះ ប្រជាពលរដ្ឋរាប់ពាន់នាក់ ស្នើរសុំដល់ឯកឧត្តម ម៉ៅ ធនិន ជួយពួកគាត់ផង ដើម្បីបានលុយទៅបង់ឲ្យធនាគារវិញ។

សូមជម្រាបថា ប្រជាពលរដ្ឋដែលចាញ់បោកក្រុមហ៊ុន ឧកញ៉ា ជា សារ៉ន មានចំនួន ២៤៦១គ្រួសារ សរុបទឹកប្រាក់ជិត ៤០លានដុល្លារ និងមានបងប្អូនដែលនៅខេត្តផ្សេងៗគ្នាទៀតក៏ត្រូវចាញ់បោកក្រុមហ៊ុន ឧកញ៉ា ជា សារ៉ន ដែលវិនិយោគដីឡូត៍នេះដែរ។

ចំណែកបញ្ហាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរវាងក្រុមហ៊ុនឧកញ៉ា ជា សារ៉ន និងបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត លើកឡើង៣ចំណុច÷
១. ឱ្យក្រុមហ៊ុនជាសារ៉នធ្វើបច្ចុប្បន្នភាពទៅលើបងប្អូនប្រជាពលរដ្ឋដែលមិនបានយកលុយពីធនាគារគឺយកលុយផ្ទាល់ខ្លួនទៅដាក់វិនិយោគទុនជាមួយក្រុមហ៊ុន
២. ក្រុមហ៊ុន ជា សារ៉ន ត្រូវធានារ៉ាប់រងទៅលើការបង់ជាប្រចាំខែនិងដកប្លង់ពីធនាគាឱ្យប្រជាពលរដ្ឋដែលក្រុមគ្រួសារវិញ ហើយយកអចលនទ្រព្យរបស់ក្រុមហ៊ុនឧកញ៉ាជា សារ៉ន ដាក់បញ្ចាំនៅធនាគាដែលជាដៃគូរសហការជាមួយគ្នា។
៣. តាមបណ្ដាធនាគានិងក្រុមហ៊ុនដីឡូជាសារ៉នតាមបណ្ដាខេត្តត្រូវគោរពតាមយន្តការនៃការដោះស្រាយរបស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៕

CATEGORIES
Share This