អភិបាលខេត្តកំពត ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធប្រជាពលរដ្ឋរាប់ពាន់នាក់ ខ្ចីលុយធនាគារមកវិនិយោគជាមួយឧកញ៉ា ជា សារ៉ន ក្នុងមួយគ្រួសារចំនួន១ម៉ឺនដុល្លារ ដល់១០ម៉ឺនដុល្លារ

ខេត្តកំពត÷ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានជួបប្រជាពលរដ្ឋរាប់ពាន់នាក់ ដើម្បីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធឧកញ៉ា ជា សារ៉ន មិនព្រមផ្តល់អត្ថប្រយោជន៍ដល់ពួកគាត់ជាច្រើនខែ ដែលបានខ្ចីលុយធនាគារមកវិនិយោគជាមួយឧកញ៉ារូបនេះដោយក្នុងមួយគ្រួសារតិចបំផុតចំនួន១ម៉ឺនដុល្លារ និងច្រើនបំផុត១០ម៉ឺនដុល្លារ។ តែទីបំផុតក្រុមហ៊ុន ជា សារ៉ន ដែលល្បីរឿងវិនិយោគដីឡូត៍ចំណេញប្រាក់ខ្ពស់នេះ បាន រំលោភលើសេចក្តីទុកចិត្តលើកិច្ចសន្យាជាមួយពលរដ្ឋ១០០០គ្រួសារ នៅព្រឹកថ្ងៃទី២២ ខែមេសា ស្ថិតនៅទីតាំងបរិវេណវត្តអង្គឈូក ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត។

ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នេះដែរ មានការចូលពីសំណាក់÷ – ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងមន្រ្តីជាច្រើនសាលាខេត្តកំពត ព្រមទាំង ប្រធានភូមិឈើទាល លោកមេឃុំឈូក លោកអភិបាលស្រុកឈូក។
– ប្រជាពលរដ្ឋរងគ្រោះរាប់ពាន់នាក់
– ឧកញ៉ា ជា សារ៉ន។

ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះ ប្រជាពលរដ្ឋរាប់ពាន់នាក់ ស្នើរសុំដល់ឯកឧត្តម ម៉ៅ ធនិន ជួយពួកគាត់ផង ដើម្បីបានលុយរកទៅបង់ឲ្យធនាគារវិញ៕

CATEGORIES
Share This