អភិបាលខេត្តបន្ទាយមានជ័យ បានផ្ញើសារ អបអរសាទរ និង សូមជូនពរជ័យ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា និងសាសនិកខ្មែរឥស្លាមទូទាំងខេត្តបន្ទាយមានជ័យ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ
ខេត្តបន្ទាយមានជ័យ÷ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញផ្ញើសារ សូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ជាពិសេសសាសនិកខ្មែរឥស្លាមទូទាំងខេត្តបន្ទាយមានជ័យ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃសៅរ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៤ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៣ ។
CATEGORIES ព័ត៌មានជាតិ