សមត្ថកិច្ចនៃស្នងការរដ្ឋាននគរបាខេត្តស្វាយរៀង បានកំណត់មុខសញ្ញាជនដៃដល់ដែលបានសម្លាប់ស្ត្រីម្នាក់បម្រើការនៅកាស៊ីណូ ក្រុងបាវិត ខេត្តស្វាយរៀង បានហើយ

សមត្ថកិច្ចនៃស្នងការរដ្ឋាននគរបាខេត្តស្វាយរៀង បានកំណត់មុខសញ្ញាជនដៃដល់ ដែលជាជនសង្ស័យដែលបានសម្លាប់ស្ត្រីបម្រើការនៅកាស៊ីណូ DYNASTY ម្នាក់ កាលពីវេលាម៉ោង ១២.០០ ថ្ងៃត្រង់នាថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៣។

សូមបញ្ជាក់ថា÷ កម្លាំងនគរបាល បានទទួលពត៌មាននៅវេលាម៉ោង០០.៤០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ ភ្លាម កម្លាំងនគរបាល បានចុះមកកន្លែងកើតហេតុ នៅចំណុចបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់មកពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យលើសាកសព។

ស្រ្តីខាងលើមានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕