សម្តេចពិជ័យសេនា ទៀបាញ់ បំពាក់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ជូន ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងនោះសម្តេចពិជ័យសេនាក៏បានបំពាក់ឋានន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ឯក ដល់លោកជំទាវ ម៉ាលី សុជាតា អនុរដ្ឋលេខធិការ ល្រសួងាករពារជាតិផងដែរ។ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។