ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លុបឈ្មោះ ឧត្តមសេនីយ៍ទោ សូយ ចាន់សឿន អត្តលេខ០០៩៣៨០ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ ។
ឧត្តមសេនីយ៍ សូយ ចាន់សឿន ពីមុនមានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ។
ឧត្តមសេនីយ៍ ផ្កាយពីរ សូយ ចាន់សឿន ត្រូវបានសាលាឧទ្ធរណ៍ សម្រេចផ្តន្ទាទោសមួយករណីផ្សេងទៀត ពីបទ «បរិហារបង្កាច់កេរ្តិ៍» ទៅលើជនរងគ្រោះដោយសម្រេចឲ្យសងជំងឺចិត្តចំនួន២០លានរៀល កាលពីពេលកន្លងទៅថ្មីៗនេះផងដែរ៕