លោក នួន ផារ័ត្ន បានមានប្រសាសន៍ថា ដើមផ្កាក្ងោកដែលបានដាំកាលពី ៥ឆ្នាំមុន ចាប់ផ្តើមបញ្ចេញសម្រស់របស់ខ្លួនហើយ !

ភ្នំពេញ÷ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានរម្លឹកអនុស្សាវរីយ៍ កាលពី ៥ឆ្នាំមុន ដែល លោក និងក្រុមការងារ បានដាំដើមផ្កាក្ងោកជាច្រើនដើម នៅសងខាងផ្លូវ ចំណុចបឹងកក់។

បើយោងតាមគណនេយផេកហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម នួន ផារ័ត្ន ដែលមានឈ្មោះថា 《NUON Pharat នួន ផារ័ត្ន》បានសរសេររៀបរាប់ថា÷ ដើមផ្កាក្ងោកដែលបានដាំកាលពី ៥ឆ្នាំមុន ចាប់ផ្តើមបញ្ចេញសម្រស់របស់ខ្លួនហើយ !
បឹងកក់, ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ !

CATEGORIES
Share This