ខេត្តបន្ទាយមានជ័យ សង្រ្កាន្តបីថ្ងៃ ផ្ទុះខ្លាំង មិនចាញ់ រាជធានី ខេត្ត មួយចំនួន នៅក្នុងប្រទេសកម្ពុជា
ប្រភព: រដ្ឋបាលខេត្តបន្ទាយមានជ័យ÷ ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ កោតសរសើរខ្ពស់ដល់ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់ថ្នាក់ ក្រុមការងារគ្រប់ថ្នាក់ទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ គណៈកម្មាការរៀបចំពិធិពុណ្យសង្ក្រាន្តឆ្នាំថ្មីទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបទៅដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ធ្វើឲ្យការរៀបចំសង្ក្រាន្តសួនមានជ័យខេត្តបន្ទាយមានជ័យ សង្ក្រាន្តបន្ទាយឆ្មារ សង្ក្រាន្តប៉ោយប៉ែត និងតាមទីកន្លែងកម្សាន្តសប្បាយនានា បានប្រកបដោយជោគជ័យ បង្ករភាពសប្បាយរីករាយ អធិកធមជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា÷ ការរៀបចំការលេងកម្សាន្តសប្បាយប្រព្រឹត្តិទៅបានដោយសារកត្តាប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍គ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ធិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ទូទាំងខេត្ត
មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងនោះឡើយ ។
ឯកឧត្តម អ៊ុំ រាត្រី សូមជូនពរ ថ្នាក់ដឹកនាំមេបញ្ជាការ ស្នងការកម្លាំង អាជ្ញាធរដែនដី មន្ទីរអង្គភាព អាជ្ញាធរដែនដី ក្រុមការងារគ្រប់ថ្នាក់ទាំងអស់ សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លាងឃ្លាតឡើយ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មីឆ្នាំថោះបញ្ច ស័ក ព.ស ២៥៦៧
សូមប្រសិទ្ធពរបវរមហាប្រសើរជូនឯកឧត្តម លោកជំទាវ លោក លោកស្រីសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕