ខេត្តកំពត ÷ ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ មីនា ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ
បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការមជ្ឈមណ្ឌលអប់រំ “អាល់អាហ្វាហ្វ” របស់សមាគមប្រភពល្អកម្ពុជា ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត
ពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការមជ្ឈមណ្ឌលអប់រំ “អាល់អាហ្វាហ្វ” របស់សមាគមប្រភពល្អកម្ពុជា នេះដែរ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ខេត្តកំពត គឺ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត នឹងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកមេបញ្ជាការកងកំលាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការចំណុះសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងនៃគណៈអភិបាលស្រុកទឹកឈូ អាជ្ញាធរឃុំជុំក្រៀល លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សមាគមប្រភពល្អកម្ពុជា យុវជនគ្រប់ប្រភេទចំណុះខេត្តកំពត និងប្រជាពលរដ្ឋក្រីក្រចំនួន២១០គ្រួសារ ៕