-នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៥ម៉០០នាទី កម្លាំងប៉ុស្ដិ៍នគរបាលចាក់អង្រែលើ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ លី ម៉េង ភេទប្រុស អាយុ ៣២ឆ្នាំ នៅចំណុចផ្លូវលំ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (វាយយកទូរស័ព្ទ ០១គ្រឿង) ដែលបានប្រព្រឹត្តនៅចំណុចច្រកចូលអ្នកតាម្ចាស់ស្រុក សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០០ម៉៣០នាទីរំលងអាធ្រាត្រ ។
-ជនរងគ្រោះឈ្មោះ សែម អាស៊ីយ៉ាស ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិតាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកក្រុមហ៊ុន ។
-ជនសង្ស័យឈ្មោះ លី ម៉េង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៤ ភូមិព្រែតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។
-បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕