ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ជួយសម្រាលបន្ទុកមួយផ្នែកដល់លោក តា ហង្ស ទៀង ក្នុងការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា

ភ្នំពេញ÷ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួយសម្រួលស្នើរសុំទៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីជួយដោះស្រាយបន្ទុកឲ្យបានធូស្រាលខ្លះដល់លោកតា ហង្ស ទៀង។

បន្ទាប់ពីមានកិច្ចអន្តរាគមន៍ស្នើរសុំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មក ឯកឧត្តម ឧត្តមសេនីយ៍ឯក លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា លោកតា ហង្ស ទៀង ត្រូវបានធូស្រាលក្នុងការចំណាយថ្លៃបន្ទប់ សេវាកម្មផ្សេងៗនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា គឺមិនគិតថ្លៃសេវាទេ? លោកតា ហង្ស ទៀង ចំណាយតែថ្លៃ ទិញថ្នាំពេទ្យ សេរ៉ូម ខាងក្រៅ ដោយប្រើលុយរបស់លោកតា។

លោកតា ហង្ស ទៀង មានអាយុ ៧៧ឆ្នាំ មានទីកន្លែងកំណើតភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ និងសុំចេញពីមន្ទីរពេទ្យវិញនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា លោកតា ហង្ស ទៀង មានជំងឺ ទឹក ខ្យល់ នៅក្នុងសួតខាងឆ្វេង និង ខ្វៈសាច់ និង ជំងឺសន្លាក់។ ជំហានទី១ លោកគ្រូពេទ្យជំនាញ អ្នកគ្រូពេទ្យជំនាញ សង្រ្គោះបន្ទាន់ លោកតា ហង្ស ទៀង ដំបូង ខ្វាលសាច់ដាក់ទុយោចូលដល់សួត បន្ទាបមក បូមទឹក បូមខ្យល់ ចេញពីក្នុងសួតខាងឆ្វេងរបស់លោកតា។ ជំហានទី២ លោកគ្រូពេទ្យជំនាញ អ្នកគ្រូពេទ្យជំនាញ ព្យាបាលបំពេញជាតិសាច់ឲ្យលោកតា ហង្ស ទៀង។ តែជំហានទី៣ ជំងឺសន្លាក់របស់គាត់មិនទាន់បានព្យាបាល ដោយអាការៈជំងឺរបស់លោកតាប្លែក ចេះតែក្តៅហើយរឹងខ្លួន បន្ទាប់ដែលលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដាក់សេរ៉ូមត្រជាក់ទើបបានត្រជាក់វិញហើយស្រួលខ្លួន បន្ទាប់ពីត្រជាក់បាន៥ម៉ោង ឬ៦ម៉ោង ចាប់ផ្តើមក្តៅរឹងខ្លួនវិញ អាការៈលោកតា ហង្ស ទៀង បែបនេះហើយ ដែលធ្វើឲ្យ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ មានការឆ្ងល់ និងពិបាកព្យាបាលជំងឺរបស់គាត់ ដោយសារក្តៅត្រជាក់ ក្តៅត្រជាក់ ចំណែកឯ វេជ្ជបញ្ជា ទិញសុទ្ធតែជាប្រភេទថ្នាំសេរ៉ូមថ្លៃៗ។

ខ្ញុំបាទ ហង្ស រដ្ឋា ត្រូវជាកូនរបស់លោកតា ហង្ស ទៀង សូមថ្លែងអំណរគុណ និងអរគុណ និងសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម «កិមិរាទេវី» ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម សូមជួយតាមថែរក្សា ប្រោសព្រំ ដល់
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង ឧត្តមសេនីយ៍ឯក លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា និង មន្រ្តីកងរាជអាវុធរាជធានីភ្នំពេញទាំងអស់ ព្រមទាំងអ្នកគ្រូពេទ្យ លោកគ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលាទាំងអស់ សូមឲ្យមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ ចាប់ផ្តើមពីឆ្នាំថ្មីខាងមុខនេះតរៀងទៅ៕