ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត ពីអគ្គនាយករងនៃអគ្គនាយកដ្ធានរដ្ឋបាលនិងកិច្ចការទូទៅ នៃរដ្ឋបាលលេខាធិការដ្ធានអាកាសចរសុីវិល។
កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវបន្តិចបន្តួចរវាងរថយន្តទំនើប២ គ្រឿង។ ហើយអ្វីដែលមហាជននាំគ្នាហួសចិត្តនោះ គឺគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះ បែជាលោក បែល វ៉ាន់ដែត បើករថយន្ត Land Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-0199 បានបើកដេញតាមរករឿងចង់បុ.កអ្នកបើកឡាន Ford Ranger មួយគ្រឿងទៀត តាមមកដល់ផ្ទះនៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា។
ម្ចាស់រថយន្ត Land Rover ដែលត្រូវបានគេស្គាល់ថា លោក បែល វ៉ាន់ដែន មានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ធានរដ្ឋបាលនិងកិច្ចការទូទៅ នៃរដ្ឋបាលលេខាធិការដ្ធានអាកាសចរសុីវិល ហើយថែមទាំងយកកាំភ្លើងមកភ្ជង់អ្នកបើកឡាន Ford ទៀតផង។
សមត្ថកិច្ចបាននាំខ្លួន លោក បែល វ៉ាន់ដែន ទៅសាកសួរនៅប៉ុស្តិ៍នគរបាល រដ្ឋបាលច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ៕