នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋនៅក្នុងឃុំដងក្តារ​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម÷ ថ្ងៃចន្ទ ៥ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋនៅក្នុងឃុំដងក្តារ​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម មានដូចខាងក្រោម÷ ១. អគារសិក្សា១ខ្នង​ ៣ជាន់​ (២៤បន្ទប់​) អគារទីចាត់ការ និងអគារស្នាក់នៅគ្រូ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ​ ហ៊ុន​ សែន​ ដងក្តារ​
២. អគារសម្ភពនៃមណ្ឌលសុខភាពដងក្តារ
៣. បេីកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែប្រវែង​ ៣០០០ម៉ែត្រ​ ។

ពិធីសម្ពោធសមិទ្ធផលនានា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានការចូលរួមពីរដ្ឋបាលខេត្តកំពង់ចាម មានដូចជា÷ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តីគ្រប់ជាន់ថ្នាក់ជាច្រើននៅក្នុងខេត្តកំពង់ចាម៕