ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្នស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ តទៅ។
សូមបញ្ជាក់ថា ស្ពានដែកបេឡេដែលកំពុងប្រើប្រាស់ នឹងបិទចរាចរទាំងស្រុង។