ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ លើកលែងទោសឲ្យទណ្ឌិតឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស កើតឆ្នាំ១៩៧៣ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២៩២៣។
សូមបញ្ជាក់ថា ទណ្ឌិតឈ្មោះ ឡាយ វណ្ណៈ គឺជាអតីតអភិបាល នៃគណៈអភិបាលខេត្តតាកែវ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៤៤៥ VI ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ របស់តុលាការកំពូល។