នៅព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានាដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនតំបន់ប្រតិបត្តិការសឹករងប៉ៃលិន យោធភូមិភាគ៥ កងទ័ពជេីងគោក ខេត្តប៉ៃលិន៕