សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿងសម្រាប់ផ្ដល់សេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ” ដោយមិនបង់ប្រាក់ ” ទៅលេងស្រុកកំណើត ដើម្បីជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕