ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កំពុងស្នាក់នៅក្នុងប្រទេសថៃរងចាំទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន ដែលប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ

 

ប្រទេសថៃ ÷ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញទៅទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលកម្មវិធីនេះ នឹងប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៍ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានមានការទទួល អបអរសាទរ ស្វាគមន៍យ៉ាងរាក់ទាក់ ពីប្រតិភូថៃជាច្រើនរូប នាឪកាសដែល ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូនៃក្រសួងព័ត៌មាន ដល់ប្រទេសថៃ និងកំពុងស្នាក់នៅរងចាំទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ៕

CATEGORIES
Share This