គ្រោះថ្នាក់ចរាចរណ៍ ២ករណី រងរបួស ធ្ងន់ ស្រាល ក្នុងថ្ងៃតែមួយ នៅចំណុចភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ

ខេត្តតាកែវ÷ ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកអ្នកដើរស្មើរជើងបណ្តាលឲ្យរងរបួស ធ្ងន់ ស្រាល កាលពីវេលាម៉ោង ២២ និង២៥នាទីយប់ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ស្របតាមបណ្តោយផ្លូវជាតិ១TK1 នៅចំណុចភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។

ចំណែក ឯជនរងគ្រោះ របួស ធ្ងន់ ស្រាល ត្រូវបានបញ្ជូនមក សង្រ្គោះ ព្យាបាល នៅមន្ទីរពេទ្យបង្អែកវត្តកោះ និង ជនរងគ្រោះធ្ងន់ត្រូវបានបញ្ជូនបន្តទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្តតាកែវ។

សូមបញ្ជាក់ ជាបឋមថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើមាន(ពីរ)ករណី ដែលករណីទី១÷ គ្រោះថ្នាក់ ម៉ូតូបុកអ្នកដើរស្មើរជើង បណ្តាលឲ្យរបួស ធ្ងន់ ស្រាល តាមបណ្តោយផ្លូវជាតិ១TK1 នៅចំណុចភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ត្រូវបានបញ្ជូនជនរងគ្រោះមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកវត្តកោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍ទី២÷ ម៉ូតូបុករៈអ្នកឈរមើល ជនរងគ្រោះ  ដែលបុកគ្នាតាមបណ្តោយផ្លូវជាតិ១TK1 នៅចំណុចភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ បានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកវត្តកោះ និងជនរងគ្រោះ ធ្ងន់ ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តតាកែវ។