ទិន្នន័យថ្ងៃនេះរកឃើញ ៣០៦នាក់ ប្រភេទអូមីក្រុងទាំងអស់ និង អ្នកជាសៈស្បើយចំនួន ៤៨២ករណី សម្រាប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៣០៦ករណី ជាប្រភេទអូមីក្រុង និងអ្នកជាសះស្បើយថ្មីចំនួន ៤៨២នាក់ និងអ្នកស្លាប់ថ្មីចំនួន ១នាក់ ក្នុងនេៈមិនបានចាក់វ៉ាក់=១នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ១១២០៤ករណី និងករណីនាំចូលឆ្លងថ្មីចំនួន ៤២នាក់ និងករណីឆ្លងថ្មីក្នុងសហគមន៍ ២៦៤នាក់ សុទ្ធតែជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) សម្រាប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។

ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១៣២,៧០៨នាក់
អ្នកជាសះស្បើយសរុប= ១២៦,៩២១នាក់
អ្នកស្លាប់= ៣,០៤២នាក់
អ្នកដំណើរពីបរទេសចំនួន ២០,៩២០នាក់៕

គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីអូមីក្រុង ០១នាក់ គឺមិនបានចាក់វ៉ាក់សាំង=១នាក់ ៕