នាយ​ឧត្តម​សេនីយ៍ ​ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង និងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធី ក្នុងខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ÷ ថ្ងៃអាទិត្យ ៥ កើត ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន ០២ខ្សែ ប្រវែង ៣២,០៣គម និងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍) ស្ថិតនៅក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។