នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះពិនិត្យទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ដែលជាតំបន់ប្រវត្តិសាស្ត្រសំខាន់កាលពី២៧ឆ្នាំមុន នៅឯតំបន់ភ្នំវែង ស្ថិតនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងឱកាសដែលសម្ដេចអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ពឈរជើងជួរមុខនៅទិសយោធភូមិភាគទី៥ ។