ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ពាក់ស័ក្តិ២ ដែលវាយប្រពន្ធឲ្យរបួសពេញខ្លួន នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា៖«ដោយទទួលបានបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ កម្លាំងសមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់ លើករណី ហិង្សាក្នុងគ្រួសារ ដែលប្រព្រឹត្តដោយប្តីជានគរបាលក្រសួងមហាផ្ទៃ លើប្រពន្ធបណ្តាលឲ្យរងរបួស។