ខេត្តកំពង់ឆ្នាំង÷ កូនប្រុសច្បង របស់ ឯកឧត្តម ឧត្តមសេនីយឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ វរសេនីយ៍ឯក សៀ ទីន បានចូលរួមនៅក្នុងពិធី សមយុទ្ធនាគមាស២០២៣ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ ហ៊ុន ម៉ាណែត និងអញ្ជើញជាអធិបតីរួមគ្នាជាមួយ ឧត្តមសេនីយ៍ទោ ឈិន ម៉ីនធៀន នាយរងសេនាធិការកងទ័ពជើងគោក នៃតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ក្នុងភូមិសាស្ត្រឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។