ភ្នំពេញ៖ បែកធ្លាយវីដេរអូចេញពីកាំមេរ៉ាសុវត្ថិភាពដែលគណនីហ្វេសប៊ុកមួយមានឈ្មោះ Nhoem SokLeng បានបង្ហោះចែកចាយ តៗគ្នា យ៉ាងព្រោងព្រាតពីសកម្មភាពប្តីវាយធ្វើបាបប្រពន្ធ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា គណនីហ្វេសប៊ុកដែលមានឈ្មោះ
Nhoem SokLeng បានបង្ហោះគឺជារបស់ ប្រពន្ធ ដែលជាអ្នករងគ្រោះតែម្តង ដែលរៀបរាប់ថា៖«អនុសេនីយ៍ទោមន្រ្តីនៃក្រសួងមហាផ្ទៃ ប្រេីអំពេីហិង្សា គំរាមគំហែង បាញ់សម្លាប់ប្រេីពាក្យសម្តីដៀល ជេម្រាយ ប្រមាថ ដៀលពូជ ងែង ហង។ សូមច្បាប់ជួយរកយុត្តិធម៍ឲ្យនាងខ្ញុំផង នាងខ្ញុំរងអំពេីហិង្សាពីប្តីឈ្មោះ ជា ប៊ុនថេង ចាប់តាំងពីកូនខ្ចី 2ខែរហូតកូនដល់បច្ចុប្បន្ន រងសំពាធ សតិអារម្មណ៍រហូតប៉ះពាល់ផ្លូវចិត្ត លេបថ្នាំរាល់ថ្ងៃ។ អូនស្រលាញ់បងណាស់ អូនទុកឱកាសអោយបងរហូត ទេីបមកដល់ចំនុចនេះ គិតថាបងនឹងកែប្រែ តែចុងក្រោយបងមិនស្គាល់កំហុស អូនលះបង់ទាំងជីវិតអូន និងកូន ដេីម្បីបង តេីបងដែលស្រលាញ់អូនខ្លះទេ។
យោងតាម គណនីហ្វេសប៊ុកដែលមានឈ្មោះ Nhoem SokLeng បានលើដៃសំពៈ អង្វរសូមឲ្យបងប្អូនជួយស៊ែរព័ត៌មាននេះឲ្យទៅដល់លោកឯកឧត្តមព្រះរាជអជ្ញា ច្រឹងខ្មៅ បានឃេីញផង ឈ្មោះ ជា ប៊ុនថេង ជាប្តីរបស់នាងខ្ញុំបានប្រេីអំពេីហិង្សា យ៉ាងសាហាវ ឃោឃៅមកលេីរូបខ្ញុំ វាយធ្វេីបាបលេីរូបនាងខ្ញុំ បង្ខំអោយរំលូតកូនទី2 ដែលទេីបតែចាប់កំណេីតក្នុងផ្ទៃរបស់នាងខ្ញុំ រហូតរលូតកូន, មិនតែប៉ុណ្ណោះ វាយដោយទាំងមិត្តជិតស្និតរបស់ខ្ញុំ ដែលគាត់ជាភេទទី3 រហូតបែកក្បាល 8ថ្នេរ, ខណៈពេលដែលគាត់ព្យាយាមចូលមកសម្រមសម្រួលនៅពេលដែលប្តីនាងខ្ញុំប្រេីអំពើហិង្សាលេីរូបនាងខ្ញុំ នាងខ្ញុំមានការឈឺចាប់ ហួសនឹងថ្លែងហេីយ ក៏មិនអាចទ្រាំនឹងសំពាធ ទារុណកម្មផ្លូវចិត្ត ផ្លូវកាយមួយនេះតទៅទៀតបានទេ ទេីបសម្រេចចិត្តផុសលេីបណ្តាញសង្គម សូមឲ្យជួយនាងខ្ញុំផង»។
ក្រោយការបង្ហោះពីស្រ្តីជាប្រពន្ធរំលងបានមួយថ្ងៃ បុរសជាប្តីក៏បានចេញមុខមកបកស្រាយបែបនេះថា៖«ខ្ញុំបាទ ជា ប៊ុនថេង សូមបកស្រាយរឿងវិវាទគ្រួសាររបស់ខ្ញុំកើតឡើង ខ្ញុំព្យាយាមលាក់និងមិនបង្ហាញតាមបណ្តោយសង្គមនោះទេ ព្រោះវាជាភាពអាម៉ាស់នៅក្នុងគ្រួសារ! វីដេអូដែល ញឹម សុខឡេង បានបង្ហោះសកម្មភាពប្រតាយប្រតប់គ្នាកាលពីព្រឹកមិញ ដោយសារ ញឹម សុខឡេង ទុកកូនតូចអាយុ៨ខែចោលនៅផ្ទះ ហើយទៅដើរលេងចូលក្លឹបកាន់ដៃប្រុសដាច់ៗយប់មិនចូលផ្ទះ(ដែលត្រូវជាសាហាយរបស់នាង)។ សូមបងប្អូនពូមីងជួយពិចារណាដោយក្តីអនុគ្រោះ»។
ប្តីបានបន្តទៀតថា៖«ខ្ញុំនឹកម្តាយហើយបានប្រាប់នាងថាមកសំរាកផ្ទះម្តាយមួយយប់ ប៉ុន្តែដល់ពេលយប់ឡើងថ្ងៃទី១៥ ខែ៦ ឆ្នាំ២០២២ ប្រហែលម៉ោង១១:៣០យប់ នាងបានមកស្រែកជេរផ្អើលអស់អ្នកជិតខាង និងជេរប្រមាថលើក្រុមគ្រួសារខ្ញុំ ហើយបានធ្វើសកម្មភាពវាយកំទេចឡានអ្នកផ្ទះរបស់ខ្ញុំ។ នេះជាខ្សែវីដេអូរដែល ញឹម សុខឡេង(ហៅក្រៅ Lumi)បានធ្វើសកម្មភាពយកដុំថ្មវាយកំទេចឡានយ៉ាងសាហាវនៅមុខផ្ទះម្តាយខ្ញុំ។ សូមបងប្អូនជួយស៊ែររកយុតិធម៏ឱ្យខ្ញុំបាទផង។