ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ០៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម នាយឧត្តមសេនីយ ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារតេជោសែន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាន់ខ្ពស់ និងពិធីប្រគល់សញ្ញាប័ត្រជូនដល់និស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ។