រថយន្តតូយ៉ូតាត្រៃតុន បុកជាមួយរថយន្តក្រុង របស់(ក្រុមហ៊ុន ម៉េង លី) បណ្តាលឲ្យស្លាប់មនុស្ស ២នាក់ និង រងរបួស ធ្ងន់ ស្រាល ១១នាក់

ខេត្តកំពង់ឆ្នាំង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់បានកើតឡើង ដែលរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាត្រៃតុន ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 .0830 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីជើង ទៅត្បូង មកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តក្រុងរបស់ក្រុមហ៊ុន ម៉េង លី ពណ៌ក្រហម ពាក់សាកលេខសៀមរាប3A.1552 បណ្តាលឲ្យមនុស្ស ២នាក់បានស្លាប់ និង១១នាក់រងរបួស ធ្ងន់ ស្រាល នៅវេលាម៉ោង៩និង២០នាទីព្រឹក នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចរង្វង់មូលមូលនិមិត្ត សញ្ញាឆ្នាំង ចន្លោះគីឡូម៉ែត្រលេខ ៨១ និងលេខ៨២ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង ។

កើតហេតុហើយភ្លាមៗ សមត្ថកិច្ចនគរបាលជំនាញ បានចុះមកដល់កន្លែងកើតហេតុ ត្រួតពិនិត្យ វាស់វែង និងយករថយន្តទាំង២គ្រឿងទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕