ឆ្ងល់ខ្លាំង! ម្ចាស់បាត់គោ ពេលរកឃើញ គោងាប់ ៧ក្បាល នៅកន្លែងតែមួយ ហើយមើលទៅដូចជាឆាប់ស្អុយរលួយ សាច់យកមកហូបមិនកើត

សត្វគោងាប់ ៧ក្បាល ដោយមិនទាន់ដឹងមូលហេតុ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមប្រភពពីម្ចាស់គោបានឲ្យដឹងថា គោរបស់គាត់បាត់ពីម្សិលមិញ រហូតមកដល់ថ្ងៃនេះក៏ប្រទះឃើញគោរបស់គាត់ងាប់ទាំង៧ក្បាល នៅក្បែរគ្នាទាំងអស់ នៅជិតចម្ការដំឡូងមី ហើយមានសភាពដូចជាស្អុយរលួយ៕