ថ្មីៗនេះ ប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាមកប្រមូលផ្តុំតវ៉ានៅបុរី ម៉នដានី ដោយពួកគាត់បានបង់រំលោះផ្ទះនៅគម្រោងទី២៩ ស្ថិតនៅផ្លូវជាតិលេខ៣ និងផ្លូវលេខ៥១ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។
ប្រភពពីប្រជាពលរដ្ឋដែលបានបង់រំលោះផ្ទះ បានលើកឡើងថា ពួកគាត់បានបង់លុយជាប្រចាំខែឲ្យទៅម្ចាស់បុរី ម៉នដានី តែទីបំផុតអត់ឃើញផ្ទះ។