ភ្នំពេញ៖ ផ្សាយខ្លាំង ល្បែងស៊ីសងខុសច្បាប់បើកលេងកាន់តែខ្លាំង នៅក្នុងភូមិសាស្រ្តខណ្ឌចំការមន ដូចជានៅចំណុច
ល្បែងស៊ីសងខុសច្បាប់ ក្នុងផ្សារបឹងត្របែកផ្លាហ្សារ ជាន់ទី៤ និងល្បែងស៊ីសងខុសច្បាប់នៅចំណុចផ្ទះលេខ៥ ផ្លូវលេខ៧៨ សង្កាត់ទន្លេបាសាក់
ព័ត៍មានទី១ៈ ជឿរទេថាល្បែងស៊ីសងខុសច្បាប់ ក្នុងផ្សារបឹងត្របែកផ្លាហ្សារ ជាន់ទី៤ ចេះសិលជប់មិនឲ្យលោកអភិបាលខណ្ឌ និងលោកអធិការ មើលឃើញ
ល្បែងស៊ីសងខុសច្បាប់ដ៏ធំ ក្នុងផ្សារបឹងត្របែកផ្លាហ្សារ ជាន់ទី៤ គេឈប់ឆ្ងល់ទៀតហើយ ព្រោះថាមានអង្គភាពសារព័ត៍មានមួយចំនួនបានធ្វើការចេញផ្សាយជាច្រើនលើ ជាច្រើនសារមកហើយ នៅតែមិនជ្រាប ដល់ក្រអៅបេះដូង លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន។
ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើគឺគេមានការរៀបចំយ៉ាងប្រយ័ត្ន រាល់ដែលមានមនុស្សចម្លែកឡើងដល់ជាន់ទី៣ គឺមានសន្តិសុខ ឬអ្នកយាមកាមនៅទីនោះ ធ្វើការហាមឃាត់ សួរនាំ នៅចំណុចជាន់ទី៣ គឺពួកគេមិនឲ្យឡើងទៅដល់ជាន់ទី៤នោះទេ ព្រោះពួកគេខ្លាចបែកការធ្លាយរូបភាព និងវីដេរអូថ្មីចេញមកខាងក្រៅទៀត។
ចំណែកទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ មានអ្នកគ្រប់គ្រងធំឈ្មោះសំណាង រាល់ដែលអ្នកសារព័ត៍មានធ្វើការចេញផ្សាយនៅចំណុចល្បែងក្នុងផ្សារបឹងត្របែកផ្លាហ្សារ ជាន់ទី៤ គឺរូបគេតែងតែខលអន្តរាគមន៍ ដោយនិយាយថា កន្លែងនឹងជារបស់មេនៅទួលក្រសាំង និងរូបគេបានសុំលោកអភិបាលខណ្ឌចំការមនរួចហើយ ហើយរូបគេបានឲ្យអ្នកសារព័ត៍ដែលធ្វើការចេញផ្សាយទីតាំងនោះឲ្យផ្ញើរកាតសារព័ត៍មានតាមរយៈប្រព័ន្ធសង្គមតេលេក្រាមគេនឹងរៀបចំកញ្ចប់ជាប្រចាំខែអោយ។
ព័ត៍មានទី២ៈ ល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រី និងល្បែងផ្សេងទៀត បើកលេងបានយ៉ាងរលូនមិនបង្កផលលំបាកដល់លោកអភិបាលខណ្ឌចំការមន និងលោកអធិការខណ្ឌចំការមន ដែលមានយីហោឈ្មោះអក្សរចិន នៅចំណុចផ្ទះលេខ៥ ផ្លូវលេខ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើទោះប្បី មានការចេញផ្សាយតាមរយៈ អង្គភាពសារព័ត៌មាន ជាច្រើនអង្គភាពយ៉ាងណាក៏ដោយ ក៏ល្បែងហ្គេមបាញ់ត្រីដ៏ធំ នៅចំណុចទីតាំងខាងលើមិនខ្លាចញញើត និងព្រឺរោម ក្នុងការចុះបង្រ្កាបរបស់គណបញ្ជាការឯកភាពខណ្ឌចំការមន ឡើយ។
ចំណែកឯ លោក យិន សាន អធិការខណ្ឌចំការមន វិញ
រាល់ពេលដែលអ្នកសារព័ត៌មានព្យាយាមទំនាក់ទំនងតាមរយៈប្រព័ន្ធសង្គមតេលេក្រាម ដោយបាញ់ ទីតាំង និងផ្ញើររូបភាព ផង តែលោកអធិការមិនឆ្លើយតប តែបើឆ្លើយតបលោកអធិការឲ្យទំនាក់ទំនងទៅលោកអភិបាលខណ្ឌ៕
រហូតដល់មតិមួយចំនួនបានលើកឡើងជាចម្ងល់ដែរថា នៅក្នុងមូលដ្ឋានទាំងមូលមានទាំងមន្រ្តីសមត្ថកិច្ចជំនាញ មានទាំងមន្រ្តីស៊ីវិលជំនាញមិចបានពួកគាត់មិនដឹង? ឬ ចាំតែ អ្នកសារព័ត៌មាន រាយការឱ្យ និងចាំតែអ្នកសារព័ត៌មានធ្វើការចុះផ្សាយទើបបានដឹង? ដូចជាត្រូវថ្នាំសណ្តុំរបស់មេល្បែង។
ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី 《HR NEWS TV》 រងចាំការបំភ្លឺ ពី
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ព្រមទាំងលោក កៀង ល័ក្សអភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន តាមរយៈលេខទូរស័ព្ទ÷ ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ៕ សូមអរគុណ!