ចេញផ្សាយ, នាល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ដោយទីភ្នាក់ងារសារព័ត៌មាន អេចអរញូស៍ ធីវី HR NEWS TV)
ខេត្តកណ្តាល÷ ល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ស្រុក ក្រុង មួយចំនួន ចាប់ផ្តើមបើកដំណើរការឡើងវិញ ដូចជាកាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសត កាឡាក់ស៊ីជ្រៃធំ កំពុងតែបើកដំណើរការលេងល្បែងស៊ីសងខុសច្បាប់ មានទាំងពលរដ្ឋខ្មែរ និងជនជាតិវៀតណាម បាននាំគ្នាចូលលេង មាន់ជល់ បៀរ អាប៉ោង យូគី និងល្បែងច្រើនប្រភេទទៀត សុទ្ធតែលេងភ្នាល់ដាក់លុយទាំងអស់។
ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី(HR NEWS TV) ស្នើរសុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ
និង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង លោក ឈឿន សុចិត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង លោក អេង សុចិត្រ អភិបាលស្រុកកោះធំ និង លោក ស៊ីម ឃាង អធិការដ្ឋាននគរបាលស្រុកកោះធំ សូមឲ្យមានវិធានការឲ្យបានតឹងរឹងមកលើ កាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសត កាឡាក់ស៊ីជ្រៃធំ ដែលបើកឲ្យពលរដ្ឋខ្មែរ ចូលលេង មាន់ជល់ បៀរ អាប៉ោង យូគី និងល្បែងច្រើនផ្សេងៗទៀត។
ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី(HR NEWS TV) រងចាំការបំភ្លឺពី លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង លោក ឈឿន សុចិត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង លោក អេង សុចិត្រ អភិបាលស្រុកកោះធំ និង លោក ស៊ីម ឃាង អធិការដ្ឋាននគរបាលស្រុកកោះធំ។ តាមរយៈលេខទូរស័ព្ទលេខ: ០៧៧ ៣៤០ ០០៥៩/090 922 299/០៩៨ ៣៨៦ ៤៤៩