ដេប៉ូប្រេងឥន្ធនៈចំនួន ១៩ទីតាំង ត្រូវបានរកឃើញ ៧ទីតាំងចាក់ប្រេងមិនគ្រប់លីត្រ
មន្រ្តីជំនាញ ក.ប.ប សាខារាជធានីភ្នំពេញ សាខាខេត្តកំពត សាខាខេត្តកំពង់ធំ បានបន្តបេសកកម្មត្រួតពិនិត្យតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ១៩ទីតាំង ដែលធ្វើឡើង២ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ។
តាមការបញ្ជាក់ ពីមន្រ្តីជំនាញ ក.ប.ប សាខារាជធានីភ្នំពេញ សាខាខេត្តកំពត សាខាខេត្តកំពង់ធំ គឺម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ១៩ទីតាំង ត្រូវបានរកឃើញចំនួន ៧ទីតាំងដែលមិនមានអនុលោម គឺចាក់ប្រេងឱ្យទៅអតិថិជន ឬអ្នកប្រើប្រាស់មិនគ្រប់លីត្រ ។
ចំពោះចំណាត់ការ លើម្ចាស់ស្ថានីយ/ដេរប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំង មន្រ្តីជំនាញ ក.ប.ប សាខារាជធានីភ្នំពេញ សាខាខេត្តកំពត សាខាខេត្តកំពង់ធំ និងអនុវត្តទៅតាមច្បាប់ ៕
CATEGORIES ព័ត៌មានជាតិ