បុរសជនជាតិចិនម្នាក់ បានលោតពីលើ សណ្ឋាគារ ឡាយជូស បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ កាលពីវេលា ម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិ០៣ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។
ពេលដែលកើតហេតុហើយភ្លាមៗ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងកើតហេតុខាងលើ ធ្វើកោសល្យវិច្ច័យមកលើសពជនរងគ្រោះ។
បុរសជនជាតិចិនម្នាក់ បានលោតពីលើ សណ្ឋាគារ ឡាយជូស គឺមិនទាន់បានទទួលអត្តសញ្ញាណនៅឡើយទេ។
គួរបញ្ជាក់ថា បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចហើយ សមត្ថកិច្ចជំនាញក៏បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ និងជនជាតិខ្មែរ១នាក់ យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ៕