នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅមេតុងទីន ឈ្មោះ ថៃ ដាលីន ភេទស្រី និងឈ្មោះ ស៊ុំ ស៊ីតូ ភេទប្រុស អ្នកទាំងពីរជាប្តីប្រពន្ធ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទ ញុះញង់ឲ្យមានការរើសអើង។
ឈានរហូតមានការប្តឹងឡើងតុលាការ ដោយសារកាលពីអំឡុងថ្ងៃទី០២ ទី០៣ ខែមករា ឆ្នាំ២០២៣ មានគណនីហ្វេសប៊ុកឈ្មោះ Ah Lin Nail ប្រើប្រាស់ដោយឈ្មោះ ថៃ ដាលីន ដោយបានជេរប្រមាថ ប្រើពាក្យអសិលធម៌យ៉ាងខ្លាំងទៅកាន់កូនតុងទីនរបស់ខ្លួន ដែលមានឈ្មោះ ជៀម សម្ភស្ស ជាសាធារណៈតាមប្រព័ន្ធទំនាក់ទំនងសង្គម។ មិនតែប៉ុនោះពេលនោះស្រាប់តែមានឈ្មោះ ស៊ុំ ស៊ីតូ ភេទប្រុសត្រូវជាប្តីរបស់មេតុងទីនក៏បានបង្ហោះសារតាមគណនីហ្វេសប៊ុកឈ្មោះ Bong To ដោយបានក្លែមសម្តីយ៉ាងសាហាវបន្ថែមទៀតទៅកាន់កូនតុងទីនដែលជានារីភេទ ថា៖ «លុយ1400$ មិនបាច់ឲ្យក៏បានដែរវ៉ៃកាត់បានអត់ម្តង150$ កាត់អស់ៗ គាំពារ ??nika»។
យោងតាមពាក្យបណ្តឹង ឈ្មោះ ជៀម សម្ភស្ស សំណូមពរឲ្យឯកឧត្តមព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ ឱ្យចាត់វិធានការចោទប្រកាន់បុគ្គលពីរនាក់ប្តីប្រពន្ធ ថៃ ដាលីន និង ស៊ុំ ស៊ីតូ ដែលជាមេតុងទីនឱ្យបានធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់ និងសុំទាមទារសំណង់ជំងឺចិត្ត ៥មុឺនដុល្លារ (50000$)៕