ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ និងសមិទ្ធផលនានា របស់កងពលតូចថ្មើរជើងលេខ៥២ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅកងពលតូចថ្មើរជើងលេខ៥២ យោធភូមិភាគទី៥ កងទ័ពជើងគោក៕